អត្ថប្រយោជន៍នៃការបិទបាំងអាកាស

ការបិទភ្ជិតខ្យល់ និងដាក់អ៊ីសូឡង់ក្នុងផ្ទះរបស់អ្នក ជួយអ្នកកាត់បន្ថយការប្រើប្រាស់ថាមពលសរុបរួម។

ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបជាង

ការពារបរិយាកាសដោយការប្រើថាមពលតិចជាងមុន

ដែលមានតម្លៃប្រកួតប្រជែង

សន្សំប្រាក់លើការចំណាយប្រចាំខែ ទៅលើសេវាម៉ាស៊ីនកម្ដៅ និងត្រជាក់​

ផាសុកភាព

បង្កើនផាសុកភាពដោយកាត់បន្ថយកន្លែងដែលមានខ្យល់ត្រជាក់ និងសីតុណ្ហភាពមិនស្មើគ្នា​

តម្រូវការថាមពលទាបជាង

ទិញប្រព័ន្ធម៉ាស៊ីនកម្ដៅ ឬម៉ាស៊ីនត្រជាក់ដែលមានទំហំតូច និងតម្លៃថោកជាងនេះ នៅពេលក្រោយអ្នកត្រូវការផ្លាស់ប្ដូរវា។

បច្ចេកវិទ្យា

របៀបដែលវាដំណើរការ

ការបិទភ្ជិតកុំឱ្យខ្យល់ចូលក្នុងផ្ទះរបស់អ្នក និងការបិទភ្ជិត និងដាក់អ៊ីសូឡង់ជុំវិញបំពង់លំហូរខ្យល់ ធានាឱ្យបានថាមានរន្ធចន្លោះតិចតួចបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យខ្យល់ក្តៅនៅក្នុងផ្ទះហើរចេញ និងខ្យល់ត្រជាក់ខាងក្រៅហើរចូល។ ធ្វើដូច្នេះជួយកាត់បន្ថយតម្រូវការបន្ទុកកម្ដៅនៅក្នុងផ្ទះ។ ការបន្ថែមអ៊ីសូឡង់គឺជាជំហានសំខាន់មួយទៀត៖ វាជួយពន្យឺតការផ្ទេរកម្ដៅពីខាងក្នុងផ្ទះរបស់អ្នកទៅខាងក្រៅ។ ចូរគិតដល់ការបិទភ្ជិតខ្យល់ ដូចជាការដេរភ្ជិតរន្ធរហែកនៅក្នុងសម្លៀកបំពាក់របស់អ្នក និងការដាក់អ៊ីសូឡង់ ដូចជាការពាក់បន្ថែមអាវរងាដ៏កក់ក្តៅមួយទៀត។ វាមានផាសុកភាព—និងមានប្រសិទ្ធភាព។

វីដេអូ

ការបិទបាំងអាកាសធាតុ និងការវាយតម្លៃលើការប្រើប្រាស់ថាមពលក្នុងផ្ទះពី Eversource

Eversource | 1 នាទី 46 វិនាទី

ប្តីប្រពន្ធមួយគូរៀបរាប់ពីបទពិសោធន៍របស់ពួកគេក្នុងការបិទបាំងអាការធាតុផ្ទះរបស់ពួកគេ។ លទ្ធផល៖ “យើងមានផ្ទះមួយដែលមិនសូវមានខ្យល់ចូលច្រើន មិនសូវសើម ដូច្នេះហើយយើងរស់នៅមានផាសុកភាពនៅក្នុងផ្ទះជាងពីមុន”

វីដេអូ

ទិចនិចក្នុងការបិទភ្ជិតកុំឱ្យខ្យល់ចេញចូលតាមបង្អួច

សួរ This Old House | 5 នាទី 42 វិនាទី

ក្រុមការងាររបស់កម្មវិធី This Old House ពន្យល់ពីទិចនិចផ្សេងៗក្នុងការដាក់អ៊ីសូឡង់ រួមមានការប្រើផ្លាស្ទិករុំ ការប្រើខ្សែជ័របិទតាមស៊ុមទ្វារ ឬបង្អួច និងការប្រើកាវបិទតាមស៊ុមទ្វារឬបង្អួច។ អ្វីៗក៏ដោយដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយលំហូរខ្យល់ និងការលេចធ្លាយខ្យល់ នឹងបង្កើនផាសុកភាព និងការសន្សំសំចៃថាមពលយ៉ាងខ្លាំង។

ការលើកទឹកចិត្ត និងហិរញ្ញប្បទាន

Mass Save logo

Mass Save®

ការវាយតម្លៃលើការប្រើប្រាល់ថាមពលនៅផ្ទះដោយឥតគិតថ្លៃ៖
បញ្ចុះតម្លៃពី 75%-100% លើការដាក់អ៊ីសូឡង់ ការបិទភ្ជិតខ្យល់ និងប្រើខ្រែជ័របិទតាមស៊ុមទ្វារឬបង្អួច និងបង្វិលប្រាក់សងវិញចំនួន 75$ ក្នុងមួយបង្អួច សម្រាប់ការប្តូរបង្អួចដែលមានកញ្ចក់មួយជាន់ ដាក់បង្អួចដែលមានកញ្ចក់បីជាន់។

ឥណទានពន្ធសហព័ន្ធ

ច្បាប់កាត់បន្ថយអតិផរណា៖ ផ្ដល់ឥណទានពន្ធសហព័ន្ធចំនួន 30% ទៅលើការចំណាយរហូតដល់ $1,200 ក្នុងមួយឆ្នាំ។

ប្រាក់បង្វិលសងពីសហព័ន្ធ

ច្បាប់កាត់បន្ថយអតិផរណា៖ ទទួលបានការបង្វិលប្រាក់សងវិញរហូតដល់ $1,600 អាស្រ័យលើទំហំគ្រួសារ និងប្រាក់ចំណូលរបស់អ្នក។

ជម្រើសហិរញ្ញប្បទាន

កម្មវិធីប្រាក់កម្ចីដើម្បីអាប់គ្រេដប្រព័ន្ធម៉ាស៊ីនកម្តៅរបស់ Mass Save®៖ ប្រាក់កម្ចីរហូតដល់ $25,000 ជាមួយនឹងការប្រាក់ 0% ក្នុងរយៈពេលរហូតដល់ 7 ឆ្នាំ។

ថ្លៃចំណាយឧទាហរណ៍សម្រាប់ផ្ទះដែលមានទំហំ 2,000 FT2

តម្លៃបន្ទាប់ពីការទទួលបានប្រាក់លើកទឹកចិត្ត ត្រូវបានគណនាដោយយកប្រាក់បញ្ចុះតម្លៃរបស់ Mass Save® ចំនួន 75% ដែលដកពីថ្លៃចំណាយក្នុងការធ្វើឱ្យអគារធន់នឹងអាកាសធាតុត្រជាក់ បូកនឹងឥណទានពន្ធសហព័ន្ធ។

តាមរយៈកម្មវិធី MassSave®តម្លៃបន្ទាប់ពីការទទួលបានប្រាក់លើកទឹកចិត្ត អាចមានចំនួនទាបជាងច្រើន ប្រសិនបើ៖

– គ្រួសាររបស់អ្នក មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមចំណូល។

– ផ្ទះរបស់អ្នកស្ថិតនៅក្នុងអគារដែលមាន 1-4 យូនីត ដែល ម្ចាស់ទាំង‎‎អស់យល់ព្រមបិទបាំងអាកាសធាតុនៃអគារ និងយូនីតទាំងនោះជា‎‎ផ្នែកមួយនៃគម្រោងដូចគ្នា។

ថ្លៃចំណាយជាឧទាហរណ៍ មុន
ការទទួលបានប្រាក់លើកទឹកចិត្ត

$4,000

ថ្លៃចំណាយជាឧទាហរណ៍ បន្ទាប់ពី
ការទទួលបានប្រាក់លើកទឹកចិត្ត

$700

ចំណុចត្រូវពិចារណា

ប្រសិនបើអ្នកឆ្លើយ បាទ/ចាស ចំពោះសំណួរណាមួយក្នុងចំណោមសំណួរទាំងអស់នេះ នោះការចម្អិនអាហារដោយចង្រ្កានអាំងឌុចទ័រគឺមានភាពស័ក្ដិសមគ្រប់គ្រាន់សម្រាប់ផ្ទះរបស់អ្នក

ដោយសារតែផ្ទះរបស់អ្នកកាន់តែចាស់ទៅ ហើយកម្មវិធី Mass Save®  អាចផ្តល់ជូននូវដំណោះស្រាយលើប្រសិទ្ធភាពក្នុងការប្រើថាមពល និង ប្រព័ន្ធអគ្គិសនីបានប្រសើរជាងមុន វាគឺជាគំនិតល្អមួយ ក្នុងការឱ្យគេវាយតម្លៃលើការប្រើប្រាស់ថាមពលនៅផ្ទះរបស់អ្នកជាប្រចាំ។ សម្រាប់អ្នករស់នៅក្នុងតំបន់ដែលខ្លួនផ្ដល់សេវាកម្ម កម្មវិធី Mass Save® ផ្តល់ជូនការវាយតម្លៃលើការប្រើប្រាស់ថាមពលក្នុងផ្ទះរៀងរាល់ 3 ឆ្នាំម្តងដោយឥតគិតថ្លៃ។

ការប្រែប្រួលសីតុណ្ហភាពនៅក្នុងផ្ទះរបស់អ្នកអាចជារោគសញ្ញានៃការបិទភ្ជិតខ្យល់ និង/ឬដាក់អ៊ីសូឡង់មិនបានពេញលេញ ។

បង្អួចដែលមានកញ្ចក់តែមួយជាន់ មានប្រសិទ្ធភាពទាក់ទងនឹងការប្រើប្រាស់ថាមពល តិចជាងបង្អួចដែលមានកញ្ចក់ពីរឬបីជាន់។

ទ្វារជារឿយៗលេចធ្លាយខ្យល់នៅត្រង់កន្លែងដែលទ្វារប្រសព្វនឹងស៊ុមទ្វារ។ ការប្រើខ្សែជ័របិទតាមស៊ុមទ្វារ អាចទប់លំហូរខ្យល់នេះបាន។

ជញ្ជាំងទ្រផ្ទោងដំបូល គឺជាជញ្ជាំងទាបនៅជាន់លើបំផុត ដែលទ្រផ្ទោងដំបូលសម្រាប់ដំបូលជម្រាល។ នៅពេលដែលជញ្ជាំងទាំងនោះមិនត្រូវបានគេដាក់អ៊ីសូឡង់ វាមានការពិបាកក្នុងការធ្វើឱ្យកន្លែងរស់នៅដែលនៅជាប់គ្នានោះ មានផាសុកភាពនៅក្នុងស្ថានភាពដែលមានសីតុណ្ហភាពអាក្រក់ធ្ងន់ធ្ងរខ្លាំង។

ទឹកកកដែលកកតោងគឺជារោគសញ្ញានៃគំនរទឹកកក ដែលបណ្តាលមកពីការរលាយព្រិលមិនស្មើគ្នានៅលើដំបូលផ្ទះរបស់អ្នក។ បន្ទប់តូចក្រាមដំបូល ដែលបានដាក់អ៊ីសូឡង់ល្អ នឹងកាត់បន្ថយនូវការអាចកើតមានគំនរទឹកកក ដែលអាចបណ្តាលឱ្យដំបូលលេចធ្លាយផងដែរ។

ចំណុចទាំងអស់ដែលអ្នកត្រូវដឹង អំពីដំណើរការនៃការធ្វើឱ្យផ្ទះធន់នឹងអាកាសធាតុត្រជាក់

សូមមើលបញ្ជីធនធានពេញលេញ

ដើម្បីណាត់ពេលវេលាឱ្យគេមកវាយតម្លៃលើការប្រើប្រាស់ថាមពលក្នុងផ្ទះ និង/ឬជ្រើសរើសអ្នកម៉ៅការវាយតម្លៃការប្រើប្រាស់ថាមពល សូមជ្រើសរើសក្រុមហ៊ុនដែលផ្តល់សេវាអគ្គិសនីរបស់អ្នក។

Mass Save® | Energy New England | NextZero‎

កាត់បន្ថយការចំណាយលើប្រព័ន្ធកម្ដៅ និងការបញ្ចេញឧស្ម័ន ជាមួយនឹងម៉ាស៊ីនបូមកម្ដៅដែលប្រើប្រភពពីខ្យល់។

យើងសហការគ្នាលើបញ្ហានេះ

សន្យាកាត់បន្ថយដានកាបូនរបស់ផ្ទះអ្នកដោយប្តូរប្រព័ន្ធ ‎‎
និង‎‎ឧបករណ៍ចាស់ជាមួយបច្ចេកវិទ្យាថាមពលស្អាតតាមពេលវេលា។ ‎