Clean Energy Lives Here
សំណួរទូទៅ
តើ Clean Energy Lives Here (កម្មវិធីថាមពលស្អាតនៅទីនេះ) គឺជាអ្វី? តើអ្វីទៅជាការប្រែប្រួលរវាង Clean Energy Lives Here, MassCEC និង Mass Save®?
Clean Energy Lives Here ជាយុទ្ធនាការសម្រាប់ការយល់ដឹងជាសាធារណៈដែលដំណើរការដោយ មជ្ឈមណ្ឌលថាមពលស្អាតរដ្ឋ Massachusetts (MassCEC)។ យុទ្ធនាការនេះផ្តល់ព័ត៌មានអំពីថាមពលស្អាតល្អបំផុតសម្រាប់ផ្ទះ រួមមានការកែលម្អថាមពលឡើងវិញក្នុងផ្ទះ ប្រព័ន្ធម៉ាស៊ីនកម្ដៅ និងត្រជាក់ អគ្គិសនី យានជំនិះ និងឧបករណ៍ប្រើប្រាស់។ ពេញមួយយុទ្ធនាការនេះ MassCEC កំពុងផ្តល់ធនធានអប់រំសម្រាប់ម្ចាស់ផ្ទះ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាផ្សេងៗគ្នា កំណត់ដំណោះស្រាយណាមួយដែលស័ក្តិសម សម្រាប់ផ្ទះរបស់ពួកគេ និងកំណត់ពេលវេលាដែលការផ្លាស់ប្តូរទាំងនេះអាចត្រូវធ្វើឡើង។
MassCEC is a state agency dedicated to accelerating the growth of the clean energy sector to meet the Commonwealth’s clean energy, climate, and economic development goals.
Mass Save® គឺជាការសហការគ្នារបស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងឧស្ម័នធម្មជាតិរបស់រដ្ឋ Massachusetts និងអ្នកផ្តល់សេវាផ្គត់ផ្គង់ដោយមានប្រសិទ្ធភាពលើថាមពល រួមមានក្រុមហ៊ុន Berkshire Gas, Cape Light Compact, Eversource, Liberty, National Grid និងក្រុមហ៊ុន Unitil។ ពួកគេជួយដល់ពលរដ្ឋ អាជីវកម្ម និងសហគមន៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពលដោយផ្តល់នូវកម្រិតសេវាកម្ម ការបញ្ចុះតម្លៃ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងព័ត៌មានជាច្រើន។ Mass Save មិនមានទំនាក់ទំនងផ្លូវការជាមួយ MassCEC ឬ Clean Energy Lives Here នោះទេ។
តើខ្ញុំចាប់ផ្តើមផ្លាស់ប្តូរទៅប្រើថាមពលស្អាតដោយរបៀបណា?
Clean Energy Lives Here ជួយដកអាថ៌កំបាំងចេញពីបច្ចេកវិទ្យាសម្រាប់ផ្ទះដែលអ្នកមិនធ្លាប់ស្គាល់ ហើយផ្តល់ឱ្យអ្នកនូវការពិត ដូច្នេះអ្នកអាចធ្វើការសន្ទនាដែលមានព័ត៌មានជាមួយអ្នកម៉ៅការ និងអ្នកផ្តល់សេវាផ្គត់ផ្គង់អំពីជម្រើសប្រព័ន្ធ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់អ្នក។ អ្នកអាចចាប់ផ្តើមជាមួយ ដំណោះស្រាយថាមពលស្អាតសម្រាប់ផ្ទះរបស់អ្នក ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាសម្រាប់ផ្ទះផ្សេងៗ។
តើអ្នកផ្តល់ការវាយតម្លៃ/សវនកម្មថាមពលឬទេ?
MassCEC មិនផ្តល់ការវាយតម្លៃថាមពលតាមផ្ទះទេ។ ដើម្បីកំណត់កាលវិភាគវាយតម្លៃថាមពលតាមផ្ទះ និង/ឬជ្រើសរើសអ្នកម៉ៅការសម្រាប់ការអនុវត្តការងារតាមផ្ទះ សូមជ្រើសរើសអ្នកផ្តល់សេវាដែលបម្រើការក្នុងក្រុមហ៊ុនថាមពលអគ្គិសនីរបស់អ្នក។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងដែលបម្រើដោយរោងចក្រផ្គត់ផ្គង់ភ្លើងបំភ្លឺក្រុង (MLP) សូមពិនិត្យមើលគេហទំព័រ MLP របស់អ្នក ដើម្បីមើលថាតើពួកគេផ្តល់ការវាយតម្លៃថាមពលតាមផ្ទះដែរឬទេ។
- Mass Save (សម្រាប់ Berkshire Gas, Cape Light Compact, Eversource, Liberty, National Grid និង Unitil)
- រោងចក្រអគ្គិសនីក្រុង (MLPs)
តើខ្ញុំអាចរកឃើញអ្នកដំឡើងដោយវិធីណា?
សូមចូលមើលទំព័រ Installer (អ្នកដំឡើង) របស់យើង ដើម្បីស្វែងរកអ្នកដំឡើងថាមពលស្អាតដែលបម្រើក្នុងតំបន់របស់អ្នក។ សូមចំណាំថា MassCEC តែងតែផ្តល់អនុសាសន៍ឱ្យស្វែងរកសម្រង់តម្លៃពីអ្នកដំឡើងជាច្រើននាក់ ដើម្បីជួយអ្នកឱ្យពិចារណាល្អបំផុតនូវជម្រើសដែលមាន និងការកំណត់តម្លៃសម្រាប់ប្រព័ន្ធរបស់អ្នក។
តើនៅពេលណាការបង្វិលសង និងឥណទានពន្ធពីច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា (IRA) នឹងមានសម្រាប់ប្រជាជនរស់នៅ Massachusetts?
ឥឡូវនេះ ឥណទានលើការបង់ពន្ធក្នុង IRA របស់សហព័ន្ធអាចប្រើបាន។ អ្នកអាចស្វែងរកព័ត៌មានសរុបអំពីការលើកទឹកចិត្តរបស់រដ្ឋ និងសហព័ន្ធ ដែលបច្ចុប្បន្នមាននៅលើទំព័រ Benefits and Savings (អត្ថប្រយោជន៍ និងការសន្សំសំចៃ) របស់យើង។
ព័ត៌មានលម្អិតអំពីការបញ្ចុះតម្លៃក្នុង IRA របស់សហព័ន្ធមិនទាន់បានប្រកាសនៅឡើយទេ។ រំពឹងថានឹងមានការណែនាំបន្ថែមតាមរយៈក្រសួងថាមពល (DOE) និងក្រសួងថាមពលរបស់រដ្ឋផ្សេងៗ។ សូមមើល សំណួរដែលគេសួរជាញឹកញាប់ពី Mass Save® ដើម្បីបន្តទទួលបានព័ត៌មានថ្មីៗអំពីពេលវេលាដែលការបញ្ចុះតម្លៃក្នុង IRA នឹងអាចប្រើបាន។
សម្រាប់ការណែនាំបន្ថែម អ្នកក៏អាចមើលទំព័រ មជ្ឈមណ្ឌលសន្សំសំចៃថាមពល (Energy Savings Hub) របស់ក្រសួងថាមពល និង ឧបករណ៍គណនាការសន្សំសំចៃក្នុង IRA (IRA Savings Calculator) របស់ Rewiring America ផងដែរ។
តើខ្ញុំអាចដឹងយ៉ាងដូចម្តេចថា ប្រព័ន្ធ ឬឧបករណ៍ប្រើប្រាស់របស់ខ្ញុំមានសិទ្ធិទទួលបានឥណទានពន្ធ? ប្រសិនបើមានសិទ្ធិ តើខ្ញុំអាចទទួលបានប៉ុន្មាន?
ក្រសួងថាមពល (DOE) បានបោះពុម្ពផ្សាយ បញ្ជីផលិតផលដែលមានសិទ្ធិទទួលបានយ៉ាងទូលំទូលាយ និងឥណទានលើការបង់ពន្ធដែលពាក់ព័ន្ធរបស់ពួកគេ។ សម្រាប់ការណែនាំតាមតម្រូវការ យើងសូមណែនាំឱ្យទាក់ទងទៅអ្នកប្រឹក្សាយោបល់ផ្នែកពន្ធដារ។ អ្នកអាចស្វែងរកព័ត៌មានទូទៅអំពីការលើកទឹកចិត្ត និងឥណទានលើការបង់ពន្ធរបស់រដ្ឋ និងសហព័ន្ធនៅលើ ទំព័រ Benefits and Savings (អត្ថប្រយោជន៍ និងការសន្សំសំចៃ)របស់យើង។
សូឡា
តើជម្រើសហិរញ្ញប្បទានសម្រាប់សូឡាតម្លៃទាបមានអ្វីខ្លះ? តើមានកម្ចីការប្រាក់ទាបដែរឬទេ?
មានជម្រើសហិរញ្ញប្បទានជាច្រើនដែលមានដូចជា។ សូមមើល Incentives, Ownerships Options and Financing page របស់យើង និង ការណែនាំសម្រាប់ម្ចាស់ផ្ទះដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់សូឡា របស់ CESA ដើម្បីទទួលបានព័ត៌មានទូទៅ។ MassCEC មិនផ្តល់ប្រាក់កម្ចីលើសូឡា ឬការបញ្ចុះតម្លៃលើសូឡាទេ។
លើសពីនេះទៀត នៅពេលដែលអ្នកជ្រើសរើសអ្នកដំឡើងសូឡា ពួកគេក៏អាចភ្ជាប់ អ្នកជាមួយដៃគូហិរញ្ញវត្ថុដែលពួកគេធ្វើការជាមួយផងដែរ។ អ្នកប្រហែលជាចង់ភ្ជាប់ជាមួយធនាគារផ្ទាល់ខ្លួនរបស់អ្នក ឬសហជីពឥណទាន ដើម្បីមើលថាតើពួកគេផ្តល់ប្រាក់កម្ចីលើសូឡា ឬអាចមានផលិតផលផ្តល់ហិរញ្ញប្បទានផ្សេងដែលអាចដំណើរការដើម្បីគាំទ្រគម្រោងសូឡាដែរឬទេ។ សាកសួរធនាគារផ្ទាល់ខ្លួនរបស់អ្នក ឬសហជីពឥណទានថាតើពួកគេផ្តល់ប្រាក់កម្ចីលើសូឡា ឬថាតើពួកគេមានផលិតផលដែលផ្តល់ហិរញ្ញប្បទានផ្សេងសមស្របដែរឬទេ។
តើខ្ញុំគួរប្តូរដំបូលមុនពេលដំឡើងបន្ទះសូឡាឬទេ?
ជាទូទៅ រាល់ការជួសជុលដំបូលដែលចាំបាច់គួរតែ ត្រូវបានធ្វើឡើងមុនពេលដំឡើងប្រព័ន្ធថាមពលអគ្គិសនីដើរដោយសូឡា។ ទោះបីជាបន្ទះអាចដើរតួជាខែលការពារពន្លឺព្រះអាទិត្យ ឬភ្លៀងដែលប៉ះផ្ទាល់ទៅនឹងដំបូល ដែលអាចពន្យារអាយុកាលរបស់ដំបូលក៏ដោយ អ្នកដំឡើងមួយចំនួនណែនាំឱ្យផ្លាស់ប្តូរ ប្រសិនបើដំបូលនៅសល់អាយុកាលប្រាំបីឆ្នាំ ឬតិចជាងនេះ។ យើងសូមណែនាំឱ្យពិភាក្សាអំពីរឿងនេះជាមួយអ្នកដំឡើងរបស់អ្នក ដែលអាចជួយវាយតម្លៃស្ថានភាពដំបូលបច្ចុប្បន្នរបស់អ្នក។
ម៉ាស៊ីនបូមកម្ដៅ
ខ្ញុំមិនមានសិទ្ធិសម្រាប់កម្មវិធី Mass Save® ទេ។ តើខ្ញុំគួរទាក់ទងអ្នកណាសម្រាប់ការបញ្ចុះតម្លៃ និងការលើកទឹកចិត្ត? តើខ្ញុំនៅតែអាចប្រើបណ្តាញអ្នកដំឡើងម៉ាស៊ីនបូមកម្ដៅរបស់ Mass Save® បានដែរឬទេ?
ប្រសិនបើអ្នករស់នៅក្នុងទីក្រុងដែលបម្រើដោយរោងចក្រផ្គត់ផ្គង់ភ្លើងបំភ្លឺក្រុង (MLP) សូមពិនិត្យមើលគេហទំព័រ MLP របស់អ្នកសម្រាប់ការលើកទឹកចិត្ត និងការបញ្ចុះតម្លៃ ហើយទាក់ទងពួកគេដោយផ្ទាល់ជាមួយនឹងសំណួរនានា។ អ្នកអាចមើលបញ្ជីអំពីទីប្រជុំជន និងទីក្រុងដែលបម្រើដោយ MLP នេះ។
ប្រសិនបើអ្នកកំពុងស្វែងរកអ្នកដំឡើងម៉ាស៊ីនបូមកម្តៅពីប្រភពខ្យល់ យើងសូមណែនាំ បណ្តាញអ្នកដំឡើងម៉ាស៊ីនបូមរបស់ Mass Save។ ទោះបីជា អ្នកមិនមានសិទ្ធិទទួលបានការលើកទឹកចិត្តពី Mass Save ក៏ដោយក៏អ្នកដំឡើងនៅលើបញ្ជីរបស់ពួកគេទំនងជាធ្វើការនៅខាងក្រៅដែនដីរបស់ Mass Save ដែរ។
តើខ្ញុំអាចទិញម៉ាស៊ីនបូមកម្ដៅខ្យល់ទៅទឹកបានដោយរបៀបណា?
អ្នកអាចស្វែងរកព័ត៌មានទូទៅនៅក្នុង អត្ថបទអំពីម៉ាស៊ីនបូមកម្ដៅពីខ្យល់ទៅទឹក។ របស់យើងបាន។ គួរឱ្យសោកស្ដាយ បច្ចេកវិទ្យានេះបច្ចុប្បន្ន មិនមានទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិកទេ។ មានក្រុមហ៊ុនដែលស្ថិតនៅរដ្ឋ Massachusetts យ៉ាងហោចណាស់មួយដែលកំពុងបង្កើតម៉ាស៊ីនបូមកម្ដៅពីខ្យល់ទៅទឹកសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋ។ យើងផ្ដល់យោបល់ឱ្យចូលមើល គេហទំព័រ របស់យើង ហើយទាក់ទងពួកគេដោយផ្ទាល់ដើម្បីមើលថាតើពួកគេមានអ្នកដំឡើងនៅក្នុងតំបន់របស់អ្នកដែរឬទេ។
តើម៉ាស៊ីនបូមកម្ដៅប្រភពខ្យល់ដំណើរការយ៉ាងដូចម្តេចនៅក្នុងអាកាសធាតុត្រជាក់ដូច Massachusetts នៅរដូវរងារ?
ចំពោះអាកាសធាតុនៅក្នុងរដ្ឋ Massachusetts ម៉ាស៊ីនបូមកម្តៅពីប្រភពខ្យល់ក្នុងអាកាសធាតុត្រជាក់អាចបញ្ចុះកម្ដៅក្នុងផ្ទះដល់ -5Fo បាន។ ពួកវាអាចជាប្រភពកម្តៅតែមួយគត់នៅក្នុងផ្ទះ Massachusetts។ អ្នកអាចស្វែងយល់បន្ថែមនៅក្នុងអត្ថបទ “Why ASHPs Are Great for Massachusetts Homes (ហេតុអ្វីបានជា ASHP ស័ក្តិសមសម្រាប់ផ្ទះក្នុងរដ្ឋ Massachusetts)” និង “How Air-Source Heat Pumps Work (របៀបដែលម៉ាស៊ីនបូមកម្ដៅពីប្រភពខ្យល់ដំណើរការ)” ក៏ដូចជាស្វែងរកព័ត៌មានទូទៅនៅលើ ទំព័រ Air-Source Heat Pumps (ម៉ាស៊ីនបូមកម្ដៅពីប្រភពខ្យល់) របស់យើងផងដែរ។
យើងសហការគ្នាលើបញ្ហានេះ
សន្យាកាត់បន្ថយដានកាបូនរបស់ផ្ទះអ្នកដោយប្តូរប្រព័ន្ធ
និងឧបករណ៍ចាស់ជាមួយបច្ចេកវិទ្យាថាមពលស្អាតតាមពេលវេលា។

