នេះគឺជាគោលការណ៍ណែនាំដ៏មានប្រយោជន៍មួយចំនួនសម្រាប់ការប្រើប្រាស់ និងការថែទាំចង្ក្រានអាំងឌុចទ័រថ្មីរបស់អ្នក៖
ការថែទាំចង្ក្រានរបស់អ្នកនៅផ្ទះ៖
- ការលាងសម្អាតចង្ក្រានអាំងឌុចទ័ររបស់អ្នកមានភាពសាមញ្ញដោយសារតែផ្ទៃរបស់វារលោង និងរាបស្មើ។ គ្រាន់តែអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនផលិត ហើយប្រើក្រណាត់សើមជាមួយសាប៊ូដុំដើម្បីធ្វើការសម្អាត។
- កុំប្រើដែកដុសឆ្នាំង ឬសម្ភារណាមួយដែលអាចឆ្កូតផ្ទៃចង្ក្រាន។
រកជំនួយពីអ្នកជំនាញ៖
- ប្រសិនបើចង្ក្រានកញ្ចក់សេរ៉ាមិចធ្លាប់ខូច ជាការល្អគួរតែឱ្យអ្នកជំនាញប្ដូរចេញ។ សូមទាក់ទងទៅក្រុមហ៊ុនផលិត ដើម្បីស្វែងរកអ្នកម៉ៅការក្នុងតំបន់ដែលអាចប្តូរកញ្ចក់ខាងលើបាន។
ការប្រើប្រាស់ចង្ក្រានរបស់អ្នក៖
- ស្រដៀងទៅនឹងឧបករណ៍ប្រើប្រាស់អគ្គិសនីផ្សេងទៀតដែរ ចង្ក្រានអំាងឌុចទ័រ ឬជើងក្រានរបស់អ្នកត្រូវការដោតឌុយ ហើយផ្ទះរបស់អ្នកត្រូវតែមានអគ្គិសនីដើម្បីឱ្យវាដំណើរការបាន។
- ក្នុងអំឡុងពេលប្រើប្រាស់ធម្មតា អ្នកអាចកត់សម្គាល់ថាមានសូរ ឬសំឡេងតិចៗដោយសារតែដែនម៉ាញ៉េទិចង្ក្រានអាំងឌុចទ័រដំណើរការពេលការចម្អិនអាហារ។ ដើម្បីកាត់បន្ថយសំឡេងរំខាន អ្នកអាចដំណើរការវាដោយប្រើថាមពលតិច ឬប្រើឧបករណ៍ចម្អិនដែលធ្ងន់មានគុណភាពខ្ពស់។
- ដូចជាទូរសព្ទស្មាតហ្វូនដែរ ចង្ក្រានអាំងឌុចទ័របញ្ចេញសញ្ញាអេឡិចត្រូម៉ាញ៉េទិច។ ប្រសិនបើអ្នកប្រើឧបករណ៍វាស់ចង្វាក់បេះដូង វាជាគំនិតល្អក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីការប្រើប្រាស់ចង្ក្រានអាំងឌុចទ័រដោយសុវត្ថិភាព។









